ព័ត៌មានជាតិ

សមាជិកក្រុមគ្រូពេទ្យ TYDA នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ១៣ប្រភេទឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខណ្ឌសែនសុខ នៅថ្ងៃទី១១ ខែមិថុនាខាងមុខ

BY
Khmernote Media
June 6, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់អូរបែកក្អម បានចេញសេចក្តីជូនដំណឹងស្តីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជន សម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់ ស្ថិតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី (នៅខាងលិចវត្តសំរោងអណ្ដែត) ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានប្រភេទជំងឺដូចខាងក្រោម៖

១. ជំងឺទូទៅ
២. ជំងឺភ្នែក
៣. ជំងឺបេះដូង
៤. ជំងឺសើស្បែក
៥. ជំងឺវះកាត់តូច
៦. ជំងឺលើសឈាម
៧. ជំងឺព្យាបាលសន្លាក់
៨. ជំងឺត្រចៀក ច្រមុះ និងបំពង់ក
៩. ជំងឺក្រពះ ពោះវៀន និងឫសដូងបាត
១០. ជំងឺអេកូទូទៅ អេកូផ្ទៃពោះ
១១. ពិនិត្យ និងព្យាបាលមាត់ធ្មេញ
១២. មានថត Xray សួត និងឆ្អឹង
៣. ជំងឺផ្សេងៗ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានបញ្ហាសុខភាព និង ជំងឺផ្សេងៗ ដូចបានជម្រាបជូនខាងលើ សូមមេត្តារួសរាន់អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ ព្រមទាំងសូមអញ្ជើញមកដល់ទីតាំងពិធីនៅវេលាម៉ោង ៦៖៣០នាទី ជាការកំណត់ ៕

ប្រភព៖ រដ្ឋបាលសង្កាត់អូរបែកក្អម

Share This Post: