ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមណីម្នាក់ឱ្យពរដោយការបង្វិលខ្លួន ១៥០ជុំ និងប្រោះព្រំទៅលើកម្រាលក្រហមហើយជាលទ្ធផល…

    BY autoadmin February 16, 2019
    សមណីម្នាក់ឱ្យពរដោយការបង្វិលខ្លួន ១៥០ជុំ និងប្រោះព្រំទៅលើកម្រាលក្រហមហើយជាលទ្ធផល…

    សមណីឈ្មោះ Huiyen បានប្រទានពរដល់វិហារមួយនៅតៃវ៉ាន់កាលពីថ្ងៃអង្គារ ដោយបង្វិលខ្លួនប្រហែល ១៥២ដង ខណៈកំពុងធ្វើការប្រោះទឹកនៅបរិវេណវិហារ។ សូម្បីមនុស្សពេញវ័យធម្មតាមិនអាចបង្វិលខ្លួនបាន ២០ជុំ ស្រួលបួលផង! ចុះទម្រាំតែ ១៥២ជុំ? សមណី Huiyen ក៏ហាក់ដូចជាមានវ័យចំណាស់ ហើយការដែលបង្វិលខ្លួនបែបនេះវាអាចនឹងប៉ះពាល់ដល់រាងកាយរបស់គាត់ខ្លាំងទៀតផង។

    ជាក់ស្ដែងនៅក្នុងវីដេអូដែលបានបង្ហោះទៅលើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ គឺក្រោយពីបញ្ចប់ការបង្វិលខ្លួនប្រោះទឹកមន្តរួចហើយ គាត់ក៏មានការក្អួតចង្អោរយ៉ាងច្រើន ដែលនេះវាបានបង្ហាញថា អ្នកមិនគួរធ្វើអ្វីដែលលើសពីសមត្ថភាព និងរាងកាយរបស់អ្នកទទួលយកបាននោះទេ៕ ខាងក្រោមនេះ គឺជាវិដេអូដែលបង្ហោះចូលគណនីរបស់គាត់ផ្ទាល់៖

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: