ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពិភាក្សាគ្នាជាមួយវេជ្ជបណ្ឌិតជនជាតិ​ហូឡង់ គ្រោងបង្កើត​មជ្ឈមណ្ឌលថែទាំ​មនុស្ស​ចាស់ នៅក្នុងតំបន់​អភិវឌ្ឍន៍​រមណីយដ្ឋាន​កសិទេសចរណ៍ ម៉ុង​ ឫទ្ធី​ សែនជ័យ

BY
Liny Chan
June 7, 2023

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានបំណង​បង្កើត​មជ្ឈមណ្ឌលថែទាំ​មនុស្ស​ចាស់ នៅក្នុងតំបន់​អភិវឌ្ឍន៍​រមណីយដ្ឋាន​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ខណៈឯកឧត្តមបានជួបពិភាក្សាជាមួយលោក​វេជ្ជបណ្ឌិត​ Willam ជនជាតិ​ហូឡង់​ ដែលមាន​បទពិសោធន៍​ផ្នែកខាង​រៀបចំ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ជាច្រេីន​ប្រទេសនៅលេី​សាកលលោកនាព្រឹកនេះ។

នៅលើផេកផ្លូវការមុននេះបន្តិច ឯកឧត្តម បានបង្ហោះរូបភាព អមជាមួយខ្លឹមសារដូច្នេះថា៖ «ព្រឹកនេះ​មាន​ជំនួប​ជាមួយលោក​វេជ្ជបណ្ឌិត​ Willam ជនជាតិ​ហូឡង់​ គាត់មាន​បទពិសោធន៍​ផ្នែកខាង​រៀបចំ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ ជាច្រេីន​ប្រទេសនៅលេី​សាកលលោក ដោយខ្ញុំមាន​បំណងចង់​បង្កើត​មជ្ឈមណ្ឌល​នេះមួយ​កន្លែងដែរ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​រមណីយដ្ឋាន​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ មុននិងបេីក​កិច្ច​ពិភាក្សា​ខ្ញុំ​សង្កេតឃេីញ​សក់គាត់​កន្ទ្រីងកន្ទ្រេីងពេក​ ក៏បានយកក្រាស់មក​សិតអោយគាត់ៗសុំសិតសក់​អោយខ្ញុំ​វិញ​ដេីម្បី​កុំអោយមានបាប​ »៕

អត្ថបទ៖ លីនី

Share This Post: