ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ឃាត់រថយន្តមួយគ្រឿង ផ្ទុកសាច់ជ្រូកបង្កកខូចគុណភាពចំនួន ៥៤០គីឡូក្រាម យកទៅដុតកម្ទេចចោល

    BY Khmernote Media June 8, 2023
    មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ឃាត់រថយន្តមួយគ្រឿង ផ្ទុកសាច់ជ្រូកបង្កកខូចគុណភាពចំនួន ៥៤០គីឡូក្រាម យកទៅដុតកម្ទេចចោល

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទីរសៀល ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសការិយាល័យ ឃាត់ចាប់រថយន្តម៉ាកស៊ីណាមួយគ្រឿងពាក់ស្លាកលេខ2AW – 7175 ផ្ទុកផលិតផលសាច់ជ្រូកបង្កកសរុបចំនួន២០ កេះស្មើរនឹង ៥៤០គីឡូក្រាម នៅត្រង់ចំណុចជិតផ្សារបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

    ផលិតផលសាច់ជ្រូកបង្កកទាំងនោះ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ បន្ទាប់មកមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងមកកាន់ការិយាល័យដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។

    លុះឈានដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយពិនិត្យឃើញថាផលិតផលទាំងនោះមានការប្រែប្រួលសភាពដើមនឹងមានក្លិនស្អុយហើយ ទើបមន្ត្រីជំនាញធ្វើការដុតកម្ទេចចោលនៅវេលាម៉ោង ១០៖៣៥នាទីព្រឹក នៅថ្ងៃខែដដែល ៕

    ប្រភព៖ Sao Eary

    Share This Post:
    MPO4D jitutoto mpo4d Mpoplay