រដ្ឋាភិបាល បានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ឆ្នាំម្ដងដល់កម្មករកម្មការិនី
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។

សម្ដេចតេជោ បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា៖ « ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចតេជោ ណែនាំអោយរោងចក្រសហគ្រាសទាំងអស់ ដែលមានបងប្អូនកម្មករកម្មការិនីពិការភាពធ្វើការនៅរោងចក្រសហគ្រាសរបស់ខ្លួន ត្រូវអនុញ្ញាតឲ្យពួកគាត់ចេញធ្វើការមុនម៉ោង១៥នាទីដូចស្រ្តីមានផ្ទៃពោះដែរ។
ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់កម្មករ កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ ហើយប្រសិនបើមានវិវាទណាមួយកើតឡើងត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាចខ្វះមួយណាបានឡើយ៕



អត្ថបទ៖ លីនី