ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីទាំងឡាយ ប្រគល់ផ្ទះ ឬ ប្រគល់ប្រាក់មួយចំនួន ឱ្យទៅអ្នកបង់រំលស់វិញ បន្ទាប់ពីបានរឹបអូសរួច

    BY Liny Chan June 9, 2023
    សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីទាំងឡាយ ប្រគល់ផ្ទះ ឬ ប្រគល់ប្រាក់មួយចំនួន ឱ្យទៅអ្នកបង់រំលស់វិញ បន្ទាប់ពីបានរឹបអូសរួច

    ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីទាំងឡាយ ប្រគល់ផ្ទះ ឬ ប្រគល់ប្រាក់មួយចំនួន ឱ្យទៅអ្នកបង់រំលស់វិញ បន្ទាប់ពីបានរឹបអូសរួច។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ការរឹបអូសនេះ អាក្រក់មើលណាស់ ហើយបានបង្កើតការឈឺចាប់ នូវការបាត់បង់សម្រាប់អ្នកដែលត្រូវបានគេរឹបអូស។ ហើយក្នុងករណីដែលបានរឹបអូសហើយ បើសិនអស់លោក ឧកញ៉ា អាចធ្វើទៅបាន ហៅម្ចាស់ផ្ទះមកវិញ ជជែកគ្នា ឬ ក៏អស់លោកអាចផ្ដល់នូវប្រាក់កាក់ខ្លះដល់ម្ចាស់ផ្ទះដែលបានរឹបអូស នេះជាការអង្វរកររបស់ខ្ញុំ ដើម្បីសុំឱ្យមានការយោគយល់ ហើយអ្នកដែលមិនទាន់រឹបអូស ក៏មិនត្រូវមានការរឹបអូសបន្តទៀត តាមរយៈការរៀបចំឥណទានឡើងវិញ ពន្យាររយៈពេលសង កាត់បន្ថយនូវចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែ ប៉ុន្តែសម្រាប់ករណីដែលបានរឹបអូសរួចទៅហើយ ក្នុងពេលខ្លះបងអស់ ៥ ៦ម៉ឺនហើយ ឥឡូវបើសិនត្រឹមរឹបអូសថ្មីៗ អញ្ជើញគាត់ត្រលប់មកវិញមក ឬ ហោចណាស់ផ្ដល់ឱ្យគាត់នូវប្រាក់ខ្លះបានទេ ខ្ញុំគិតថាអាចធ្វើបាន ខ្ញុំគិតថា អ្នកឧកញ៉ា ថៅកែ នៅកម្ពុជា មិនចិត្តអាក្រក់ត្រឹមប៉ុណ្ណឹងទេ»។

    ទន្ទឹមនឹងនេះ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា៖ « យប់ស្អែក ខ្ញុំនឹងជួបអ្នកឧកញ៉ា ទាំងនោះ អាចនឹងមានអ្នកឱកញ៉ាមួយចំនួន ខ្លះរកស៊ីផ្នែកអចលនទ្រព្យ តែសាររបស់ខ្ញុំទៅនេះបញ្ជូនឱ្យអ្នកឧកញ៉ាពិនិត្យពិច្ច័យ ដោយចិត្តធម៌ ចិត្តសប្បុរស ហើយយកផ្លូវឈ្នះឈ្នះគឺជាគោល»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay