ព័ត៌មានជាតិ

ពលរដ្ឋទិញលំនៅឋាន ឬ ខុនដូហើយ ត្រូវបានម្ចាស់គម្រោងរឹបអូសដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីសម្របសម្រួលជាមួយម្ចាស់គម្រោង

BY
Khmernote Media
June 10, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងដល់ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីការសម្របសម្រួលជាមួយម្ចាស់គម្រោង។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាប ជូនដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប. ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។

អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយះទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣- ៧២៧ /០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌ- ឫស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ន.អ.ប. នឹងតាមដានព័ត៌មានពាក់ព័ន្ធនឹងកិច្ចការនេះតាមបណ្ដាញ សង្គមផងដែរ ៕​

ប្រភព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

Share This Post: