ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អភិបាលខេត្តតាកែវ ចាត់ទុកជាអភិបាលខេត្តដែលអន់ជាងគេបំផុត ដោយសារក្ដាប់ចំណូលក្នុងខេត្តរបស់ខ្លួនមិនបាន (មានវីដេអូ)

    BY Liny Chan June 12, 2023
    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អភិបាលខេត្តតាកែវ ចាត់ទុកជាអភិបាលខេត្តដែលអន់ជាងគេបំផុត ដោយសារក្ដាប់ចំណូលក្នុងខេត្តរបស់ខ្លួនមិនបាន (មានវីដេអូ)

    យោងតាមវីដេអូខ្លីៗនៃប្រសាសន៍សម្ដេចជោ ហ៊ុន សែន ដែលចុះផ្សាយដោយ ក្រសួងព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចៅហ្វាយខេត្តតាកែវ ចាត់ទុកជាចៅហ្វាយខេត្តដែលអន់ជាងគេបំផុត ដោយសារក្ដាប់ចំណូលក្នុងខេត្តរបស់ខ្លួនមិនបាន។ សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ថ្ងៃក្រោយធ្វើជាចៅហ្វាយខេត្ត ត្រូវឱ្យដឹងថា ចំណូលប្រាក់បានប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួន កុំមកឆ្លើយថា អត់ច្បាស់ បើលោកឯងក្ដាប់មិនបានទេ ថ្ងៃក្រោយកុំធ្វើចៅហ្វាយខេត្តទៀត ថ្ងៃក្រោយឱ្យរៀង គ្រាន់តែចំណូលដែលទាក់ទិននឹងកម្មករអភិបាលខេត្តក្ដាប់អត់បានផង ធ្វើចៅហ្វាយខេត្តបានខ្មោចអី។ ខ្ញុំស្ដីឱ្យចៅហ្វាយខេត្តនៅថ្ងៃនេះ ចៅហ្វាយខេត្ត តាកែវ ចាត់ទុកថា ជាចៅហ្វាយខេត្តដែលអន់ជាងគេ លើរឿងក្ដាប់ចំណូលខេត្តហ្នឹង »។

    គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានស្ដីឱ្យ និងណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបាននូវចំណូលចំណាយរបស់ខេត្តខ្លួន ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនតែម្តង។ ការណែនាំនេះ គឺបន្ទាប់ពីសម្ដេចតេជោបានសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ក្នុងខេត្ត តែអភិបាលខេត្តតាកែវមិនបានដឹងច្បាស់លាស់។ សូមទស្សនាប្រសាសន៍ទាំងស្រុងនៅខាងក្រោម៖

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay