រដ្ឋបាលខណ្ឌដូនពេញ ហៅបុរសម្នាក់ចូលខ្លួនមកបំភ្លឺ ដែលយកថ្លៃផ្ញើរថយន្ត ១គ្រឿង ចំនួន ១៥,០០០រៀល នៅក្បែរមន្ទីរពេទ្យព្រះអង្គឌួង
- June 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការឆ្លើយតបទៅនឹងម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះ ករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។

ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលមានឈ្មោះ Leang Piseth បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងប្អូនប្រយ័ត្នបងប្រុសម្នាក់នេះ ធ្វើស៊ីដូចខ្ញុំបក់ដៃហៅឡានអោយចតនៅចំហៀងពេទ្យព្រះអង្គដួង ខ្ញុំទៅពិនិត្យភ្នែក រួចរាលចុះមកវិញគាត់ទាលុយខ្ញុំ ១៥,០០០រៀល។ ខ្ញុំព្យាយាមសុំអោយតែ ១០០០០រៀលតែគាត់និយាយថាមិនបានទេ។ គាត់អោយគេចតតែកង់បីក៏បាន ១៥,០០០រៀលដែរ។ ពេលខ្ញុំតថ្លៃគាត់មិនបាន ក៏ខ្ញុំអោយគាត់សរសេរតម្លៃនៅលើក្រដាស់បញ្ជាក់តម្លៃនិងទៅ បង់។ ម្នាក់នេះគាត់មានក្រុមកាងារគាត់ច្រើនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក ១៥,០០០រៀលចូលជាតិបានប៉ុន្មានទេ?»
យោងតាមប្រភពវីដេអូបុរស ដែលយកថ្លៃផ្ញើរថយន្ត បានឆ្លើយបំភ្លឺថា៖ «គាត់បានទទួលលុយពីម្ចាស់រថយន្តចំនួន ១៥,០០០រៀលពិតប្រាកដមែន ដោយមានការព្រមព្រៀងពីម្ចាស់រថយន្ត ដោយម្ចាស់រថយន្ត បានផ្ញើរយៈពេលយូរ គឺតាំងពីព្រឹក រហូតដល់ល្ងាច ហើយលុយនេះផងដែរ គឺមិនមែនជាលុយ ដែលពាក់ព័ន្ធខាងមន្ទីរពេទ្យ និងសាលាខណ្ឌទេ សូមបងប្អូនកុំយល់ច្រឡំ » ៕



ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ
- Share This Post:






