ក្រសួងសុខាភិបាល ប្រកាសប្រមូលឱសថ ADIPIN 10 ចំនួន ១ឡូតិ៍ «TI 118» ត្រឡប់ពីទីផ្សារ
- June 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីការប្រមូលឱសថ ADIPIN 10 ចំនួន១ឡូតិ៍ (TI 118) ត្រឡប់ពីទីផ្សារ។

ដើម្បីធានា គុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្តាឱសថស្ថាន និងឱសថស្ថានរង បញ្ចូនទៅវិភាគគុណភាពនៅ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ ក្នុងចំណោមឱសថដែលបានបញ្ចូនទៅវិភាគគុណភាព បានរកឃើញថាឱសថឈ្មោះ ADIPIN: 10 / Box/10×10 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូត៏ TI118, Exp−01-2024 បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) ។ ចំណែកឯឱសថឈ្មោះ ADIPIN 10 ដែលមានលេខឡូតិ៍ផ្សេងពីនេះមិនមានការប៉ះពាល់ដល់គុណភាពឡើយ។
អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖


- Share This Post:






