ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ដាក់ចេញវិធាន ៥ចំនុច ទប់ស្កាត់ជំងឺគ្រុនឈាម នៅកម្ពុជាក្នុងឆ្នាំ២០២៣

    BY Khmernote Media June 14, 2023
    ក្រសួងសុខាភិបាល ដាក់ចេញវិធាន ៥ចំនុច ទប់ស្កាត់ជំងឺគ្រុនឈាម នៅកម្ពុជាក្នុងឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣។

    ជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្ដើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។ កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺ គ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។

    ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន ដង្កូវទឹក” តាមរយៈការអនុវត្តន៍នូវវិធានការសាមញ្ញៗហើយអាចធ្វើបានដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay