អគ្គិភ័យមួយកន្លែង ឆាបឆេះសិប្បកម្មកាត់ដេរ និងស្តុបក្រណាត់ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យមនុស្ស ៤នាក់រងរបួសកាលពីយប់មិញនេះ
- June 15, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង៣៖២០នាទីយប់ទាបភ្លឺថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចសិប្បកម្មកាត់ដេរនិងស្តុបក្រណាត់ ដែលស្ថិតនៅតាមផ្លូវ៨គ្រួសារ ភូមិ៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

– ម្ចាស់ទីតាំង៖ វង្ស ប៊ុណ្ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ក្រណាត់ ។
– មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី ទំហំ ០៥ម៉ែត្រ X ៤៩ម៉ែត្រ។
+ ខូចខាតសម្ភារ៖ ឆេះឃ្លាំងទំហំ ០៥ម៉ែត្រ X ៤៩ម៉ែត្រ ចំនួន ០១ឃ្លាំងក្រណាត់ប្រហែល៤០តោន។
– ម៉ាស៊ីនដេរចំនួន ២៥គ្រឿង ឆេះអស់ទាំងស្រុង នឹងឆេះរាលដល់បន្ទប់ជួលទំហំ ០៤ម៉ែត្រx ០៦ម៉ែត្រ ចំនួន ២៤បន្ទប់ អស់ទាំងស្រុង។
– ផ្ទះថ្មប្រក់ស័ង្កសីទំហំ ១០ម៉ែត្រx១០ម៉ែត្រ ចំនួន០១ខ្នង (ខូចខាតប្រហែល៨០%) ក្រណាត់ចំនួន ០៥តោន អស់ទាំស្រុង។
– ម៉ូតូចំនួន ០៥ គ្រឿង
– កង់ចំនួន ០១ នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: ចំនួន ០៤នាក់ (ស្រីចំនួន ០៤នាក់) ។
១- យ៉ាង សុភី ភេទស្រី អាយុ ៣៥ឆ្នាំ របួសស្រាល ។
២- យ៉ាង ភារុន ភេទស្រី អាយុ ៣០ឆ្នាំ របួលស្រាល ។
៣- យ៉ាង លីគៀវ ភេទស្រី អាយុ ២៨ ឆ្នាំ របួលស្រាល ។
៤-យ៉ាង គឹមសសន ភេទស្រី អាយុ ២៣ឆ្នាំ របួសស្រាល ។
+ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣២ រថយន្ត ស្មើរនឹង ៥២៨ម៉ែត្រគូប ។
+ រថយន្តជំនួយ៖
– រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ រថយន្ត ស្មើនឹង ៤០ម៉ែត្រគូប ។
– រថយន្តទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់ ៖ នៅវេលាម៉ោង ១០នឹង៣០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ៕













ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post:






