ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនថៃពេញចិត្តនឹងបេក្ខភាពនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យប្រហែល ៥០ឆ្នាំ

    BY autoadmin February 18, 2019
    ប្រជាជនថៃពេញចិត្តនឹងបេក្ខភាពនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យប្រហែល ៥០ឆ្នាំ

    ការស្ទង់មតិថ្មីមួយបានបង្ហាញថា ភាគច្រើននៃប្រជាជនថៃចូលចិត្តបេក្ខភាពនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យខ្ទង់ ៥០ឆ្នាំ ដែលមានបទពិសោធទាំងនៅក្នុងវិស័យឯកជន និងសាធារណៈ។ ការស្ទង់មតិនេះ គឺធ្វើឡើងលើមនុស្សចំនួន ១.០៥៤នាក់ ចាប់តាំងពីថ្ងៃ ទី១០ ដល់ ១៦ ខែកុម្ភៈ ហើយជាលទ្ធផលមួយភាគបួននៃអ្នកឆ្លើយសំណួរ ឬ ២៥.៦ភាគរយ គឺចូលចិត្តបេក្ខភាពជាបុរស ដែលមានវ័យពាក់កណ្តាល និងជាមនុស្សដែលមានសមត្ថភាពទាំងក្នុងវិស័យឯកជន និងសាធារណៈ ដើម្បីមានសមត្ថភាពជួយដល់ប្រទេសជាតិក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចណាមួយ។

    យ៉ាងណាក៏ដោយ ក៏មានមតិប្រហែល ២២.៨ភាគរយ ដែលជាចំនួនច្រើនបំផុតទី ២ នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេចូលចិត្តនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យប្រហែល ៤០ឆ្នាំ ដោយមានប្រវត្តិជាសកម្មជននយោបាយ និងធ្លាប់ជាអ្នកប្រតិបត្តិនៃក្រុមហ៊ុនឯកជនណាមួយ។ ហើយមតិភាគច្រើន ទី៣ ដែលមានចំនួន ១៤ភាគរយ គឺពេញចិត្តនឹងបុរសក្នុងវ័យ ៦០ឆ្នាំ ដែលមានប្រវត្តិនៅក្នុងវិស័យកងទ័ព និងនយោបាយ។ ការស្ទង់មតិដូចគ្នានេះក៏បានបង្ហាញផងដែរថា ជិត ៣ ភាគ ៤ នៃប្រជាជន ឬ ៧២.៤ភាគរយ ដែលត្រូវបានសួរមតិយោបល់បាននិយាយថា ពួកគេពិតជានឹងប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ ប៉ុន្តែ ២៧.៦ភាគរយ ដែលនៅសល់បាននិយាយថា ពួកគេមិនប្រាកដថា តើពួកគេនឹងបោះឆ្នោត ឬអត់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: