ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីជប៉ុនតែងតាំងលោក ដូណាល់ ដ្រាំ ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព

    BY autoadmin February 18, 2019
    នាយករដ្ឋមន្ត្រីជប៉ុនតែងតាំងលោក ដូណាល់ ដ្រាំ ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព

    តូក្យូ៖ កាសែតជប៉ុន Asahi បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ដ្រាំ (Donald Trump) សម្រាប់រង្វាន់ណូបែលសន្តិភាព បន្ទាប់ពីទទួលបានសំណើពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើដូច្នេះ។

    របាយការណ៍ដែលយោងតាមសម្តីរបស់លោក Donald Trump កាលពីថ្ងៃសុក្រ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានតែងតាំងគាត់ជាបេក្ខភាពរង្វាន់ណូបែលសន្តិភាព និងបានផ្តល់ឱ្យគាត់នូវលិខិតបេក្ខភាពចម្លងដែលមាន ៥ទំព័រ ដោយហេតុថា លោកបានបើកកិច្ចចរចា និងបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។

    អត្ថបទ៖​ លីដា
    ប្រភព៖ channelnewsasia

    Share This Post: