ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ ព្រោះមនុស្សកើតរាល់ថ្ងៃ តម្រូវការប្រើប្រាស់ក៏កើនឡើង»

    BY Liny Chan June 19, 2023
    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ ព្រោះមនុស្សកើតរាល់ថ្ងៃ តម្រូវការប្រើប្រាស់ក៏កើនឡើង»

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើ​និយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោ បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « បើ​និយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថា គ្រប់គ្រាន់ឱ្យសោះ។ ហេតុអីបានជានិយាយពីបញ្ហាទាំងពីរនេះ ថាមិនអាចគ្រប់គ្រាន់ ព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង »។

    សម្ដេចបានគូសបញ្ជាក់ផងដែរថា៖ « នៅពេលដែរយើងកំពុងអង្គុយនៅទីនេះ​តើមាន​ទារកប៉ុន្មាន​នាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះ​ តើមានមនុស្សប៉ុន្មានគូរដែល​កំពុង​រៀប​ការ។ អីចឹងតែកាលណា​ចំនួន​មនុស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ នៅពេលដែលគេរៀបការច្បាស់​​ជាត្រូវការផ្ទះសម្បែង និងកសាងក្រុមគ្រួសារ ​ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយ​ត្រូវ​​ការភ្លើង ត្រូវការទឹក។ អីចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្ត​បន្ទាប់​មិន​អាចនៅទ្រឹង មួយកន្លែងនោះទេ»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay