ក្រសួងបរិស្ថាន ប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុងនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថានចំនួន១០នាក់ ផុតកំណត់នៅថ្ងៃទី២៣ ខែមិថុនា
- June 19, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុងនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន១០នាក់។

ដើម្បីផ្ដល់ឱកាសដល់និស្សិតក្នុងការរៀនសូត ដកពិសោធន៍ការងារជាក់ស្តែង ក្រសួងបរិស្ថាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុង នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន ១០នាក់ ដោយស្របតាមកិច្ចសន្យារបស់ក្រសួងបរិស្ថាន រយៈពេល ៦ខែ ឬ១ឆ្នាំ។ ឯកទេសដែលត្រូវជ្រើសរើស មានដូចខាងក្រោម៖
១. ផ្នែកសារព័ត៌មាន ចំនួន ០៥នាក់
២. ផ្នែករដ្ឋបាល ចំនួន ០២នាក់
៣. ផ្នែកព័ត៌មានវិទ្យា ចំនួន ០៣នាក់។
សេចក្តីដូចបានជម្រាបខាងលើ សូមនិស្សិតដែលមានចំណាប់អារម្មណ៍ ធ្វើការទំនាក់ទំនងចុះឈ្មោះ ដោយផ្ទាល់មកនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលមានអាសយដ្ឋានស្ថិតនៅ អគារមរតកតេជោ បន្ទប់គីរីរម្យ(ជាន់ទី២) ដីឡូត៍លេខ៥០២ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ៕

ប្រភព៖ Ministry of Environment
- Share This Post:






