អបអរសាទរ! កីឡាករសូហ្វតិន្នីកម្ពុជា ចន ម៉ាដា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសា វាយគូចម្រុះបុរស-នារី ក្នុងព្រឹត្តិការណ៍ Korea Cup 2023
- June 20, 2023
(កូរ៉េ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឱ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា ចន ម៉ាដា ដណ្តើមបានមេដាយមាស០១គ្រឿង លើប្រភេទវិញ្ញាសា វាយគូចម្រុះបុរស-នារី វគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។

សូមជម្រាបជូនថា ក្នុងការប្រកួតនេះ កីឡាករ ចន ម៉ាដា (កម្ពុជា) បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន បានយកឈ្នះ ថៃ និងប៉ូឡូញនៅជុំទី១ មុនបន្តឈ្នះហ្វីលីពីន និងប៉ូឡូញ នៅជុំទី២ និងឈ្នះ ម៉ុងហ្គោលី និងថៃ វគ្គផ្តាច់ព្រ័ត្រ។
គួរកត់សម្គាល់ផងដែរថា ចន ម៉ាដា ជាកីឡាករសូហ្វតិន្នីសជម្រើសជាតិឆ្នើមមួយរូបរបស់កម្ពុជា ដែលដណ្តើមបានមេដាយមាស ០១គ្រឿង និងសំរឹទ្ធ ០១គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

- Share This Post:






