មកមើលរូបរាងដ៏ប្រណិតនៃរថយន្ត SUV ដំបូងគេរបស់ Rolls-Royce ដែលកំពុងដាក់លក់នៅស្រុកខ្មែរ
- February 18, 2019
Rolls-Royce Cullinan គឺជាប្រភេទរថយន្ត SUV ដ៏ប្រណិតបំផុត និងជារថយន្ត SUV ដំបូងបំផុត ដែលក្រុមហ៊ុន Rolls-Royce Motor Cars បានផលិតផងដែរ ហើយរថយន្តប្រភេទនេះបានបង្ហាញខ្លួនជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ។ ឈ្មោះថា Cullinan ត្រូវបានក្រុមហ៊ុន Rolls-Royce យកតាមប្រភេទពេជ្រ Cullinan Diamond ដែលមានគុណភាពខ្ពស់ជាងគេបំផុតមិនធ្លាប់មានពីមុន។ បើគិតថាលំដាប់លំដោយរបស់រថយន្ត Rolls-Royce គឺស៊េរី Phantom ឈរនៅលំដាប់កំពូល ហើយស៊េរី Cullinan ឈរនៅលំដាប់ទី២ បន្ទាប់មកទើបស៊េរី Ghost។
Rolls-Royce Cullinan មានកម្លាំងម៉ាស៊ីន 6.75 លីត្រ ប្រភេទ twin-turbocharged មានស៊ីឡាំងចំនួន១២ (V12) ប្រភេទសាំង ដែលមានប្រអប់លេខ៨វគ្គ អូតូម៉ាទិច ហើយតម្លៃរបស់វានៅសហរដ្ឋអាមេរិក គឺមានតម្លៃចាប់ពី $325,000 ឡើងទៅ ចំពោះតម្លៃលក់នៅក្នុងទីផ្សារស្រុកខ្មែរអាចនឹងថ្លៃជាងនេះ។ តោះឥលូវយកមកមើលរូបរាងដ៏ប្រណិតរបស់ Rolls-Royce Cullinan ដែលកំពុងតែដាក់លក់នៅទីផ្សារស្រុកខ្មែរយើងទាំងអស់គ្នា៕

អត្ថបទ៖ សេម
ប្រភព៖ wikipedia
រូបភាព៖ Kimsrun Premium Auto
- Share This Post:
























