ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ឯកភាពជាមួយការស្នើរបស់ក្រសួងការពារជាតិ សម្រាប់ការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព

    BY Khmernote Media June 21, 2023
    សម្ដេចតេជោ ហ៊ុន សែន ឯកភាពជាមួយការស្នើរបស់ក្រសួងការពារជាតិ សម្រាប់ការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ឯកភាពជាមួយការស្នើរបស់ក្រសួងការពារជាតិ សម្រាប់ការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់ តំណាងខ្លឹមសារនយោបាយ ឈ្នះ ឈ្នះ។

    ក្នុងខណៈអញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងសាងសង់សួនអនុស្សាវរីយ៍ តាមលំនាំវិមាន ឈ្នះ-ឈ្នះ នៅតាមបណ្តាខេត្ត ជាប្រយោជន៍នៃការរម្លឹកអតីតកាលប្រវត្តិសាស្ត្រ និងជាតំបន់កម្សាន្ត ក៏ដូចជាទីហាត់ប្រាណរបស់ប្រជាពលរដ្ឋផងដែរ។ សម្ដេចតេជោបានគូសបញ្ជាក់ថា៖ «ការកសាងសួនតេជោសន្តិភាព ជារឿងដែលអាចធ្វើទៅបាន ដោយក្រៅពីទីតាំងរំលឹកអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ សួននេះក៏នឹងក្លាយជាទីកន្លែងកម្សាន្ត តំបន់ហាត់ប្រាណ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផងដែរ»

    ជាមួយគ្នានេះ សម្ដេចតេជោប្រមុខរដ្ឋាភិបាល ក៏យល់ស្របផងដែរ ពាក់ព័ន្ធនឹងអនុក្រឹត្យរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ក៏ដូចជាតំបន់ប្រវត្តិសាស្ត្រនៅតាមភូមិភាគ។ ប៉ុន្តែចំពោះសំណើពីគម្រោងបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា សម្តេចណែនាំឱ្យមានការសិក្សាល្អិតល្អន់ជាមួយអ្នកច្បាប់។ គួរបញ្ជាក់ដែរថា នៅក្នុងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០មិថុនា ១៩៧៧-២០ មិថុនា ២០២៣ សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិបានមានប្រសាសន៍សំណូមពរមួយចំនួនទៅកាន់សម្ដេចតេជោ ដែលក្នុងនោះរួមមាន ស្នើសុំការអនុម័តការចេញអនុក្រឹត្យ ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងករណី មិនទាន់បានចេញហើយ”។

    ទន្ទឹមនេះ ស្នើសុំបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា ដើម្បីការពារ អភិរក្ស អភិវឌ្ឍន៍តឹកតាងប្រវត្តិសាស្ត្រនានា។ ស្នើសុំអនុសាសន៍ ចំពោះការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់ តំណាងខ្លឹមសារនយោបាយ ឈ្នះ ឈ្នះ និងស្នើសុំអនុសាសន៍ចំពោះការរៀបចំតំបន់មរតកប្រវត្តិសាស្ត្រ យោធាតេជោ នៅយោធភូមិភាគ ទី១ ទី២ និងយោធភូមិភាគពិសេស តាមជាក់ស្តែង។

    គួររម្លឹកដែរថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅប៉ុលពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

    ដើម្បីរម្លឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិនិងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរ ក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលចំខួប៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay