ខ្មែរណូត

ស្វែងរក

  • រថយន្ត

    Lamborghini Aventador SVJ ពណ៌សមួយនេះ កំពុងបង្ហាញខ្លួនយ៉ាងស្រស់ឆើតឆាយនៅ Hollmann International ក្នុងប្រទេសអាឡឺម៉ង់

    BY autoadmin February 18, 2019
    Lamborghini Aventador SVJ ពណ៌សមួយនេះ កំពុងបង្ហាញខ្លួនយ៉ាងស្រស់ឆើតឆាយនៅ Hollmann International ក្នុងប្រទេសអាឡឺម៉ង់

    ថ្វីបើ Lamborghini Aventador SVJ ប្រហែលជាត្រូវបានលក់ចេញអស់ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា មហាសេដ្ឋីនៅជុំវិញពិភពលោកមិនអាចបញ្ជាឱ្យធ្វើគំរូថ្មីទៅលើរថយន្តចាស់ដែលប្រើហើយនោះទេ។ ជាក់ស្តែងនៅ Hollmann International ក្នុងប្រទេសអាឡឺម៉ង់ ក៏មានការដាក់បង្ហាញនូវ Lamborghini Aventador SVJ (James Edition) ពណ៌សថ្មី ដែលមានលាយជាមួយនឹងកាំកង់ពណ៌ទឹកមាស ហ្រ្វាំងពណ៌ទឹកក្រូច រំលេចពណ៌គ្នាយ៉ាងស្រស់ស្អាត។

    Lamborghini Aventador SVJ មួយនេះគឺមានពណ៌ដើមពណ៌បៃតង ប៉ុន្តែត្រូវបានម្ចាស់របស់វាប្តូរពណ៌ថ្មី ហើយចំពោះតម្លៃគឺចាប់ពី ៥១៥,០០០ ដុល្លារអាមេរិក។ Aventador SVJ មួយនេះដំណើរការដោយ ម៉ាស៊ីន V12 ទំហំ 6.5លីត្រ ដែលមានកម្លាំង 759សេះ និងកម្លាំងបង្វិល 531 lb-ft ។ តួលេខទាំងនេះអនុញ្ញាតឱ្យរថយន្ត Lamborghini Aventador SVJ បើកបរក្នុងល្បឿនអតិបរមា ៦២ម៉ាយ (mph) ដោយប្រើរយៈពេលតែ 2.8វិនាទី និងល្បឿន 124 ម៉ាយ (mph) ដោយប្រើរយៈពេលតែ 8.6វិនាទី ហើយល្បឿនកំពូលរបស់វាគឺមានអតិបរមា 217ម៉ាយ ឬ 349គីឡូម៉ែត្រក្នុង១ម៉ោង៕

    អត្ថបទ៖​ លីដា
    ប្រភព៖ carscoops

    Share This Post: