ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល១សប្ដាហ៍ យានយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ៦០៩ គ្រឿង ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៦ករណី

    BY Khmernote Media June 21, 2023
    រយៈពេល១សប្ដាហ៍ យានយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ៦០៩ គ្រឿង ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៦ករណី

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែមិថុនា រហូតដល់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ៦០៩ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨០ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៦ករណី ស្វែងរកជំនួយចំនួន ៧៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៨ករណី)។

    ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍
    «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕

    ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay