ព័ត៌មានជាតិ

សាកថ្មឱ្យពេញៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមិថុនា អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌទាំងនេះ

BY
Khmernote Media
June 22, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC

Share This Post: