ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីប្រឈមមុខនឹងការបះបោរក្បត់ជាតិ
- BY
- autoadmin
- June 24, 2023
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង «ការក្បត់ជាតិ» ហើយបានសន្យាថា នឹងចាត់វិធានការតឹងរ៉ឹងដើម្បីការពាររុស្ស៊ីពីការគំរាមកំហែង។ លោកពូទីន បានថ្លែងសុន្ទរកថានៅថ្ងៃសៅរ៍នេះ ហើយបានបង្ហើបថា លោកបានណែនាំយោធារុស្ស៊ីឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

ការលើកឡើងរបស់លោក ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសន្តិសុខរបស់រុស្ស៊ី បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group លោក Yevgeny Prigozhin បានអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានចេញការអំពាវនាវដោយផ្ទាល់ទៅកាន់ទាហានស៊ីឈ្នួល Wagner Group ដោយជំរុញឱ្យពួកគេបញ្ឈប់ការបះបោរនោះ ដែលហាក់ដូចជាបានរើចូលទីក្រុង Rostov ភាគខាងត្បូង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






