ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជាមិនរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាទេ តែក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ»

    BY Liny Chan June 27, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជាមិនរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាទេ តែក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ»

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជា មិនរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាទេ តែក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ។ សម្ដេច​ជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « យើងមិនមានការរើសអើងចំពោះអ្នកយកភេទដូចគ្នាទេ ហើយច្បាប់យើងក៏មិនមានការហាមឃាត់ថាមិនឱ្យយកគ្នាដែរ ប៉ុន្តែយើងក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ ហើយយើងក៏អត់រើសអើងទេ ការយកភេទដូចគ្នា ស្រីយកស្រី ប្រុសយកប្រុសនោះ ប៉ុន្តែអ្វីដែលជាកង្វល់គឺការឆ្លងមេរោគថ្មីៗ ជំងឺអេសដ៍ ដែលកើតច្រើនជាមួយនឹងអ្នកដែលយកភេទដូចគ្នា ជាពិសេសគឺប្រុសៗ។ ចឹងទេ សំណូមពរនៅទីនេះ បញ្ជាក់ប្រាប់ថា ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជាទេ ត្រូវតែមានការប្រុង​ប្រយ័ត្នការពារខ្លួន ហើយសូមកុំមានការរើសអើងចំពោះអ្នកដែលមានជំងឺអេដស៍ បើគ្នាបានជាកើតជំងឺនេះទៅហើយការងារដែលគ្នាធ្លាប់ធ្វើទាំងប៉ុន្មានក៏ឱ្យគ្នាធ្វើទៅ ហើយបើសិនជាគ្នាសុំធ្វើការងារ ក៏ឱ្យគ្នាធ្វើការទៅ កុំរើសអើង ឯអ្នកដែលយកដៃគូរជាមួយគ្នាត្រូវមានវិធានការការពារខ្លួន ព្រោះជំងឺអេដស៍គ្មានថ្នាំព្យាបាលទេ»។

    សូមជម្រាបផងដែរថា សម្ដេចតេជោ បានលើកឡើងពីអ្នកស្រលាញ់ភេទដូចគ្នានេះ គឺដោយសារតែជំងឺអេដស៍មានការកើនឡើង ពោល ឆ្នាំ២០២២ កន្លងទៅ ការឆ្លងជំងឺអេដស៍បានកើនដល់ ១៤០០ករណី ធៀបនឹងឆ្នាំ២០២១ កើនឡើង ៣០០ករណី ហើយសំដៅឆ្ពោះទៅលើអ្នកដែលយកភេទដូចគ្នា ជាពិសេសប្រុសយកប្រុស៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay