ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទាហានចំនួន ៥០០នាក់ និងអាវុធ២០០ដើម ដើម្បីត្រៀមបាញ់កម្ទេចចោលយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា

    BY Khmernote Media June 27, 2023
    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទាហានចំនួន ៥០០នាក់ និងអាវុធ២០០ដើម ដើម្បីត្រៀមបាញ់កម្ទេចចោលយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយបទបញ្ជាដ៏មានឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្លាំងទាហាន នៅនាយកដ្ឋានអង្គរក្សចំនួន៥០០នាក់ រួមជាមួយអាវុធ ២០០ដើម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រៀមចេញទៅកាន់តំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដើម្បីបាញ់កម្ទេចចោលយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា។ សូមជូនពរកម្លាំងអង្គរក្សរបស់យើងមានសុវត្ថិភាពតាមផ្លូវ និងទទួលជោគជ័យសម្រាប់កិច្ចការពារអធិបតេយ្យភាពទឹកដីរបស់យើង។

    សូមបញ្ជាក់ជូនផងដែរ សម្ដេចតេជោ ហ៊ុន សែន​ បានចេញបទបញ្ជាបន្ថែម ដោយសម្ដេចតេជោ បានបញ្ជាឱ្យកម្លាំងរបស់នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បញ្ចេញកម្លាំង ៥០០នាក់ ជាមួយនឹងអាវុធ ២០០ដើម ដើម្បីពង្រាយគ្រប់ច្រករហក សម្រាប់ការបាញ់ទម្លាក់ដ្រូនដែលហោះចូលក្នុងទឹកដីកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា គឺគ្មានការអត់ឱន លើកលែង សម្រាប់អ្នកណាក៏ដោយ ដែលបំពានអធិបតេយ្យរបស់កម្ពុជាឡើយ ៕

    ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay