ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ កុំភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោកនិងផ្លូវអាកាស

    BY Khmernote Media June 27, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ កុំភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោកនិងផ្លូវអាកាស

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារពិសេសក្នុងតេឡេក្រាម សម្តេចតេជោ បានអំពាវនាវបងប្អូនជនរួមជាតិ កុំមានការភិតភ័យចំពោះការចល័តកងទ័ពដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោក និងផ្លូវអាកាស។

    ក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃមិញ កម្លាំងបន្ថែមសម្រាប់បាញ់កម្ទេចដ្រូន បានចេញដំណើររួចស្រេចទៅហើយ ខ្ញុំសូមអំពាវនាវបងប្អូននៅខេត្តក្រចេះ ខេត្តរតនគីរី មណ្ឌលគីរី និងទីកន្លែងដែលកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយអំពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ »

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ «ដោយសារការបំពានយន្តហោះគ្មានមនុស្សបើក ដែលមិនដឹងថាចេញពីប្រភពកន្លែងណា ដូច្នេះត្រូវមានការចាំបាច់ដើម្បីការពារ នូវអធិបតេយ្យជាតិរបស់យើង ដែលសម្តេចចាត់ទុកថា នេះគឺជាការឈ្លានពាន ហើយជាការប៉ុនប៉ងនៅលើទឹកដីកម្ពុជា » ។

    សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាបន្ថែមឱ្យកងទ័ពយុទ្ធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំងទាំងអស់ ដើម្បីរុករក អ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា ដែលពួកភេរវកម្មទាំងនេះរត់ចេញពីទឹកដីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រទេសទាំងឡាយ ដែលផ្តល់ទីតាំងឱ្យដ្រូន ចូលមកទឹកដីរបស់កម្ពុជា បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលមានចរិតជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យ អធិបតេយ្យកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ និងអំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay