រដ្ឋមន្ត្រីវ័យក្មេង Syed Saddiq ៖ «និយោជកដែលចង់បាននិយោជិតតែអ្នកចេះភាសាចិនកុកងឺ គួរតែស្ថិតក្រោមការស៊ើបអង្កេត»
នៅឯសាលប្រជុំនៅក្រុងប៉ាហាំងកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Syed Saddiq បាននិយាយថា និយោជកដែលផ្សព្វផ្សាយពាក្យថា «ត្រូវការតែអ្នកចេះភាសាចិនកុកងឺ» ឬ Mandarin speakers នៅក្នុងក្រដាសដំណឹងជ្រើសរើសបុគ្គលិកគួរតែត្រូវបានយកមកសាកសួរ។ លោកបាននិយាយថា៖ «តម្រូវការបែបនេះគឺខុស សូមរាយការណ៍មកខ្ញុំ ដូច្នេះខ្ញុំអាចជួបជាមួយនឹងក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនទាំងនោះ»។
លោកបានបញ្ជាក់ថា សកម្មភាពបែបនេះគឺជាទម្រង់មួយនៃការរើសអើង ហើយគួរតែត្រូវបានស៊ើបអង្កេត។ លោកក៏បានបន្តថា «លើកលែងតែក្រុមហ៊ុនចិន អាជីវកម្មដែលគ្រប់គ្រងដោយប្រជាជនម៉ាឡេស៊ីមិនគួរកំណត់ការផ្សព្វផ្សាយការងាររបស់ពួកគេដោយត្រូវការតែអ្នកនិយាយភាសាចិន ឬជាតិសាសន៍់ណាមួយជាក់លាក់នោះទេ»។ សេចក្តីថ្លែងការណ៍នេះ គឺឆ្លើយតបទៅនឹងសិស្សដែលត្អូញត្អែរអំពីរបៀបដែលអ្នកនិយាយភាសាចិនកុកងឺ មានឱកាសក្នុងការសម្ភាសន៍ការងារច្រើនជាង៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz