លោក Donald Trump ចុះហត្ថលេខាបង្កើតកងកម្លាំងអវកាសអាមេរិក (U.S. Space Force) ជាផ្លូវការ
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាដើម្បីចាប់ផ្តើមដំណើរការដ៏វែងមួយនៃការបង្កើតកងកម្លាំងអវកាសអាមេរិក (U.S. Space Force) ដែលជាសាខាថ្មីរបស់យោធា គ្រប់គ្រងដល់ការគំរាមកំហែងក្នុងលំហ។ លោក Trump បានចុះហត្ថលេខាលើនយោបាយអវកាសបទបញ្ជា ៤ ដែលនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមនីតិបញ្ញត្តិ ដែលអាចបង្កើតកងកម្លាំងអវកាសមួយមានសេវាកម្មយោធាថ្មី ដែលខ្លាំងដូចទៅនឹងកងម៉ារីនអាមេរិក។
នៅក្នុងពិធីចុះហត្ថលេខាការិយាល័យ Oval Office លោក Trump បាននិយាយថា កងកម្លាំងអវកាសគឺជាអាទិភាពផ្នែកសន្តិសុខជាតិ។ អនុស្សរណៈនេះដឹកនាំនាយកដ្ឋានការពារជាតិ «ដើម្បីចាត់ចែងធនធានអវកាសរបស់ខ្លួនដើម្បីទប់ស្កាត់ និងប្រឆាំងការគំរាមកំហែងនៅក្នុងអវកាស» តាមរយៈការបង្កើតកងកម្លាំង ដែលនឹងជាផ្នែកនៃកងកម្លាំងអាកាស។ ការបង្កើតកងកម្លាំងអវកាសនឹងតម្រូវឱ្យមានការអនុម័តពីសភា។ គួររំឭកដែរថា កាលក្នុងខែសីហា រដ្ឋបាលលោក Trump ក៏បានប្រកាសពីផែនការដ៏មហិមាមួយដើម្បីនាំមកនូវកងកម្លាំងថ្មីមួយ ដែលជាសាខា ទី៦ នៃយោធា ឱ្យបានមុនឆ្នាំ២០២០៕
អត្ថបទ៖ លីដា
ប្រភព៖ reuters