ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្អាកផ្តល់ព័ត៌មាននៅលើ Facebook ប្តូរមកផ្តល់តាមរយៈ Telegram វិញ

    BY Liny Chan June 29, 2023
    សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្អាកផ្តល់ព័ត៌មាននៅលើ Facebook ប្តូរមកផ្តល់តាមរយៈ Telegram វិញ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកផ្តល់ព័ត៌មាននានានៅលើហ្វេសប៊ុក (Facebook) ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ។ សម្ដេចតេជោបានប្រកាសបែបនេះ តាមរយៈសារលើគណនីតេឡេក្រាម កាលពីយប់ថ្ងៃទី២៨ ខែខែមិថុនា ឆ្នាំ២០២៣ នេះ។

    តាមរយៈសារនៅលើ Telegram សម្ដេចតេជោ បានមានប្រសាសន៍ថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយ​ផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង ៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះ ងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើដំណើរទៅប្រទេសមួយចំនួន ដែលប្រទេសនោះមិនអនុញាតឱ្យ​ប្រើ ​Facebook»។

    សម្តេចតេជោ បានបន្ថែមថា «ខ្ញុំរក្សា Facebook របស់ខ្ញុំ តែខ្ញុំផ្អាកប្រើ ដើម្បីឱ្យអ្នកធ្លាប់ទទួល​ព័ត៌មាន​ពី​ខ្ញុំ​មកទទួលព័ត៌មានពីខ្ញុំតាម telegram, YouTube, instagram,។ ខ្ញុំកំពុងឲ្យបង្កើត Tik tok មួយ ដើម្បីខ្ញុំលេងកម្សាន្តជាមួយយុវជន។ បងប្អូនដែលចង់បានព័ត៌មានពីខ្ញុំសូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay