ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ៖ មន្រ្តីរាជការដែលជាស្រ្តី នឹងទទួលបានប្រយោជន៍ពេលមានផ្ទៃពោះ និងសំរាលកូន ដូចស្រ្តីធ្វើការតាមរោងចក្រដែរ (មានវីដេអូ)

    BY Liny Chan June 29, 2023
    សម្តេចតេជោ ហ៊ុន សែន ៖ មន្រ្តីរាជការដែលជាស្រ្តី នឹងទទួលបានប្រយោជន៍ពេលមានផ្ទៃពោះ និងសំរាលកូន ដូចស្រ្តីធ្វើការតាមរោងចក្រដែរ (មានវីដេអូ)

    ថ្លែងក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ មន្រ្តីរាជការដែលជាស្រ្តី នឹងទទួលបានប្រយោជន៍ពេលមានផ្ទៃពោះ និងសំរាលកូន ដូចស្រ្តីធ្វើការតាមរោងចក្រដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមអំពីគោលនយោបាយគោលនយោបាយគាំពារសង្គមរបស់យើង ជាមួយនឹងមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីចុះកិច្ចសន្យាជាស្រ្តី គឺត្រូវបានទទួលការឧបត្ថម្ភ ហើយចំពោះស្រ្តីជាកងទ័ព ស្រ្តីជានគរបាល ក៏នឹងត្រូវទទួលដែរ ក៏ប៉ុន្តែទុកពិភាក្សាដោយឡែក រវាងក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុ និងកងទ័ព ជាមួយនឹងក្រសួងមហាផ្ទៃ »។

    សម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា៖ «បើយើងប៉ាន់ស្មានក្នុងមួយឆ្នាំ សម្រាប់អ្នកដែលនៅក្នុងជួរជាមន្រ្តីរាជការ អស់លុយប្រមាណជា ៣លានដុល្លារតែប៉ុណ្ណឹងទេ ដូច្នេះវាមិនច្រើនធំហួសនោះទេ ក្នុងចំណោមកម្មករកម្មការិនីទេដែលត្រូវស្រូបច្រើនជាងគេ ហើយនឹងស្រ្តីក្រីក្រ ប៉ុន្តែបើថែមមន្រ្តីរាជការ កងកម្លាំងក៏មិនច្រើនប៉ុន្មានដែរ»៕

    ប្រភពវីដេអូ៖ ទូរទស្សន៍ជាតិកម្ពុជា
    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay