អបអរសាទរ! ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង ក្នុងការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
- June 30, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ដែលជាអត្តពលិករបស់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយ ០៤គ្រឿង (មាស០២គ្រឿង ប្រាក់០២គ្រឿង) ពីការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ U17-U20 ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ជ័យលាភីមេដាយទាំងនោះ រួមមាន៖
១. កីឡាការិនី ស៊ីម គាថា មេដាយមាស លើប្រភេទវិញ្ញាសា ៥០គីឡូក្រាម
២. កីឡាការិនី ជឿន ស្រីឡែន មេដាយមាស លើប្រភេទវិញ្ញាសា ៦២គីឡូក្រាម
៣. កីឡាការិនី នក់ ស៊ីណាន់ មេដាយប្រាក់ លើប្រភេទវិញ្ញាសា ៥៣គីឡូក្រាម
៤. កីឡាការិនី សម្បត្តិ វណ្ណៈ មេដាយប្រាក់ លើប្រភេទវិញ្ញាសា ៥៧គីឡូក្រាម។
សូមជម្រាបជូនថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចំនួន ០៩រូប ក្នុងនោះកីឡាការិនី ០៤រូប មកពីក្រសួងមហាផ្ទៃ ដើម្បីទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ U17-U20 នៅព្រះរាជាណាចក្រថៃ។ មេដាយដែលជម្រើសជាតិកម្ពុជាដណ្តើមបានសរុបមានចំនួន ០៧គ្រឿង (មាស០៣គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០១គ្រឿង) ៕





ប្រភព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ Sport Council Of Interior Ministry
- Share This Post:






