ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកមួយ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ«Nutri Diabet Gold» គ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media June 30, 2023
    ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកមួយ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ«Nutri Diabet Gold» គ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ០១ កំពុងផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ Nutri Diabet Gold ដោយគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

    យោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ NutriDiabet Gold កំពុងផ្សព្វផ្សាយលក់ផលិតផលទឹក ដោះគោម្សៅឈ្មោះ Nutri Diabet Gold ដោយគ្មានក្រុមហ៊ុនច្បាស់លាស់ ព្រមទាំងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពី ក្រសួងសុខាភិបាល ។

    ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលទឹកដោះគោម្សៅដែលកំពុងផ្សព្វផ្សាយគ្មាន លក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបាន ផ្សព្វផ្សាយផលិតផលនេះ។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួង សុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០១២ ២០ ៤៩ ៦៥ ៕

    ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay