គូស្នេហ៍អាណិកជនកាណាដារងការវាយប្រហារដោយទឹកអាស៊ីតយ៉ាងឃោរឃៅ ខណៈពេលទៅលេងកម្សាន្តនៅប្រទេសវៀតណាម
គូស្នេហ៍មកពីខេត្ត British Columbia ប្រទេសកាណាដា មានដើមកំណើតជាជនជាតិវៀតណាម ត្រូវបានរងគ្រោះក្នុងការវាយប្រហារដោយទឹកអាស៊ីត ខណៈដែលពួកគេមកលេងកម្សាន្តនៅស្រុកកំណើតដើម្បីអបអរថ្ងៃចូលឆ្នាំថ្មី។ ជនរងគ្រោះទាំង ២ មានឈ្មោះ Tram Nguyen (Tommy) និង Nghiem Võ (Tom) កាលពីថ្ងៃ ទី៩ ខែកុម្ភៈ វេលាម៉ោងប្រហែល ៧ និង ៣០នាទី ល្ងាច គូស្នេហ៍មួយគូនេះបានកំពុងតែធ្វើដំណើរតាមម៉ូតូដើម្បីទៅទទួលទានអាហារពេលល្ងាចជុំគ្នាជាមួយគ្រួសារ ដែលផ្លូវទីនោះពុំមានបង្គោលភ្លើងបំភ្លឺនោះទេ។
បន្ទាប់មកគូស្នេហ៍ទាំង ២ ក៏បានមកដល់ចំណតម៉ូតូ ហើយប៉ុន្មានវិនាទីក្រោយមកក៏មានជនប្លែកមុខ ២នាក់ ផ្សេងទៀតដើរត្រែតត្រតនឹងស្រែកដាក់គូស្នេហ៍ទាំង ២ ប៉ុន្តែពួកគេឮមិនច្បាស់ទេថា បុរសទាំង ២ ស្រែកថាម៉េចខ្លះ? បន្ទាប់មកជនប្លែកមុខទាំង ២ ក៏ជះទឹកអាស៊ីតលើគូស្នេហ៍ទាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណឹងទេ ម្នាក់ក្នុងចំណោមនោះបានទាញកាំបិតមកវាយប្រហារលើបុរសជាសង្សារយ៉ាងចាស់ដៃទៀតផង។ យ៉ាងណាមិញអ្នកទាំង ២ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយសង្ឃឹមថា ពួកគេនឹងរកយុត្តិធម៌ជូនជនរងគ្រោះទាំង ២ ៕


អត្ថបទ៖ លីដា
ប្រភព៖ nextshark