ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ដាក់ចេញយុទ្ធនាការគាំទ្រអប់រំឌីជីថល នៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ

    BY Khmernote Media July 4, 2023
    ក្រសួងអប់រំ ដាក់ចេញយុទ្ធនាការគាំទ្រអប់រំឌីជីថល នៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីយុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។

    យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្ដល់ការបណ្ដុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចខាងក្រោម៖

    ១. ការស្វែងយល់ពីវិធីសាស្ត្ររៀន (Learning how to learn) ៖ សិស្សម្នាក់ៗអាចស្វែងរក ឃើញវិធីសាស្ត្ររៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្ត រៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។

    ២. ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ៖ មុនពេលចូលរៀនក្នុងថ្នាក់ និងការរៀនជាលក្ខណៈសហការដោះស្រាយលំហាត់ បន្ទាប់ពីការ រៀនក្នុងថ្នាក់រួច ក៏ដូចជាការហ្វឹកហាត់ឬប្រតិបត្តិបន្ថែមជាមួយកិច្ចការនៅផ្ទះ សិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សា។

    ៣. ការរៀនតាមបែបពន្លឿន (Accelerated Learning) ៖ សម្រាប់សិស្សដែលរៀនយឺត ឬពុំសូវ យល់ច្បាស់លើមេរៀន័ ឬខកខានពុំបានចូលរៀន ដោយការរៀនជាមួយធនធានសិក្សាដែល ផលិតជាពិសេសសម្រាប់ការស្វែងយល់ជាពិស្តារលើមេរៀននីមួយៗ។

    ៤. ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត (Study Club) ឬក្លឹបសិក្សាមុខវិជ្ជា (Interest Club) ៖ សិស្សអាចរួមគ្នាបង្កើតក្លឹបសិក្សាដោយមានសិស្សពូកែជួយបង្រៀនសិស្សដែលរៀន យឺត ឬសិស្សដែលមានចំណាប់អារម្មណ៍លើការសិក្សាដោយការបង្កើតគម្រោង (Project- Based Learning) ដើម្បីសិក្សាកាន់តែស៊ីជម្រៅ និងជាលក្ខណៈសហការ។

    ៥. ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៖ សិស្សនឹងទទួលបាន ការពន្យល់ពីគន្លឹះសំខាន់ៗនៃការត្រៀមខ្លួនដើម្បីប្រឡង និងការណែនាំអំពីធនធានសិក្សា សំខាន់ៗដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាព។

    ៦. ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ Duraseksa – ទូរសិក្សា ៖ សិស្សអាចទទួលបានធនធានសិក្សា ដែលមានលក្ខណៈពេញលេញ (គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់) ចំរុះ (ដែលមាន ច្រើនប្រភេទ ជាវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប សៀវភៅលំហាត់អនុវត្ត …) និង សម្បូរបែប (ការរៀនដោយសង្ខេប ការរៀនជាមួយសំណួរ-ចម្លើយ ការរៀនជាមួយវីដេអូ បង្រៀន ការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង)។

    យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ សិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការ បណ្តុះបណ្តាលដោយគរុនិស្សិតនិងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ ថ្នាក់រៀន ជិត១០០០បន្ទប់ ៕​

    ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay