តៃវ៉ាន់គ្រោងចង់ធ្វើជាប្រទេស ទី១ នៅអាស៊ី ក្នុងការផ្តល់សិទ្ធិអាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា
គណបក្សកាន់អំណាចរបស់តៃវ៉ាន់ បានបង្ហាញពីការប៉ុនប៉ងថ្មីបំផុតរបស់ខ្លួនក្នុងការបង្កើតច្បាប់រៀបការដល់អ្នកស្រឡាញ់ភេទដូចគ្នាដំបូងបំផុតនៅអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ។ ដែលច្បាប់នេះនឹងផ្តល់ឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ ព្រមទាំងមានសិទ្ធិសុំសិទ្ធិចិញ្ចឹមកូនជាអចិន្រ្តៃយ៍ ទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីអ្នកអភិរក្សក៏ដោយ។
សេចក្តីព្រាងច្បាប់ដែលចេញដោយក្រសួងយុត្តិធម៌បានស្នើអនុញ្ញាតឱ្យ «មនុស្ស ២នាក់ ដែលស្រឡាញ់ភេទដូចគ្នា បង្កើតនូវការរួបរួមជាអចិន្រ្តៃយ៍ សម្រាប់គោលបំណងប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងជីវិតរួមគ្នា ដើម្បីសម្រេចបាននូវការការពារស្មើគ្នានៃសេរីភាពនៃអាពាហ៍ពិពាហ៍របស់ពួកគេ»។ គូស្វាមីភរិយានឹងត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិសុំសិទ្ធិចិញ្ចឹមកូន ខណៈដែលភាគីទាំងពីរនឹងត្រូវទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមក ហើយក៏មានសិទ្ធិទទួលបានសិទ្ធិមរតកផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes