រថយន្ត

Lexus ត្រកូល UX មួយគ្រឿងដំបូងគេបានមកដល់កម្ពុជាហើយ ឯតំលៃវិញមិនធម្មតា

BY
Khmernote Media
February 21, 2019

កូនពៅនៃត្រកូល SUV របស់ក្រុមហ៊ុន Lexus ដែលមានឈ្មោះថា Lexus UX ត្រូវបានគេស្គាល់ថាជារថយន្ត SUV ដែលមានតំលៃទាបជាងគេមួយនៅក្នុងត្រកូលរថយន្តទំនើបរបស់ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ។ បន្ទាប់ពីទទួលបានការជោគជ័យខ្លាំងនៅលើត្រកូល NX ទើបធ្វើអោយ Lexus សម្រេចចិត្តបញ្ចេញត្រកូល UX 200 មកបន្ថែមទៀត ហើយរថយន្តមួយនេះបាន 3 ប្រភេទសម្រាប់អ្នកប្រើប្រាស់ជ្រើសរើស ដូចជាប្រភេទ Base Option (ឡានស្តង់ដា) ប្រភេទ F-Sport (បែបស្ព័រ) និង Luxury។

Lexus UX 200 នេះដែរក៏បានបំពាក់នូវបរិក្ខាទំនើបៗមិនចាញ់ត្រកូល NX នោះទេ ដោយវាត្រូវបានគេបំពាក់ម៉ាស៊ីនទំហំ 2.0L ស៊ីឡាំង 4 និងមានកំលាំង 169 សេះ ហើយក្នុងនោះដែរវាក៏បានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជា BSM (blind-spot monitors), automatic emergency braking, automatic high beams, adaptive cruise control, និងមុខងារផ្តល់សញ្ញាពេលផ្លាស់ប្តូរគន្លងផ្លូវជាដើម។ ក្រៅពី UX 200 ក្រុមហ៊ុន Lexus ក៏បានបញ្ចេញ UX 250h ដែលជាប្រភេទរថយន្ត Hybrid ដែលវាមាន 3ប្រភេទដូចគ្នាគឺ Base Option (ឡានស្តង់ដា) ប្រភេទ F-Sport (បែបស្ព័រ) និង Luxury។

ចំពោះតំលៃរបស់ UX 200 វិញគឺចាប់ពី $32,000 រហូតដល់ $37,200 និង UX 250h មានតំលៃចាប់ពី $34,000 ដល់ $39,200 នៅលើទីផ្សារសហរដ្ឋអាមេរិក។ ចំពោះតំលៃនៅស្រុកខ្មែរវិញចំពោះ Lexus UX 200 ដំបូងគេមួយនេះមានតំលៃប្រមាណ $90,000 នៅលើទីផ្សារស្រុកយើងដោយបូកជាមួយពន្ធនាំចូលរួចរាល់៕

អត្ថបទ៖ វណ្ណ
រូបភាព៖​ Deluxe AUTO

Share This Post: