ក្រសួងអប់រំ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២
- July 7, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ។

ក្រសួងអប់រំ នឹងរៀបចំ ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួត ស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។
ព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និង ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ “បំណងប្រាថ្នា គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះ ស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស អាចចូលរួមនៅក្នុង ការប្រកួតតាមជំហានចំនួន ០៥ ដូចខាងក្រោម៖


ប្រភព៖ MoEYS Cambodia
- Share This Post:






