ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ក្រុមការងារ កត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពីនៃខេត្តក្រចេះ

    BY Khmernote Media July 8, 2023
    អបអរសាទរ! ក្រុមការងារ កត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពីនៃខេត្តក្រចេះ

    ខេត្តក្រចេះ៖ នៅថ្ងៃទី០៨ ខែកក្កដា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

    ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។

    តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។ ចំពោះការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។

    សូមរម្លឹកថានៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay