ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ១ពាន់ឆ្នាំ កំពុងឈរបង្អួតសម្រស់ និងទិដ្ឋភាពខេត្តព្រះវិហារនាពេលបច្ចុប្បន្ន
- July 8, 2023
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា “ប្រាសាទព្រះវិហារ” ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលកាលពីមុនមានឈ្មោះថា “ស្រីសិខារិស្វារៈ” មានន័យថា “ម្ចាស់នៃកំពូលភ្នំ” គឺជាប្រាសាទដ៏ចំណាស់ និងដ៏ពិសិដ្ឋមួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតសម្រស់យ៉ាងរឹងមាំនៅលើកំពូលនៃជួរភ្នំដងរែក។

នៅថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី១៥ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។ ក្រឡេកមើលខេត្តព្រះវិហារវិញ បច្ចុប្បន្ននេះ ខេត្តបាននិងកំពុងអភិវឌ្ឍខ្លួនបន្តិចម្តងៗ ជាមជ្ឈមណ្ឌលដ៏មានសក្កានុពលទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ៕








default

default


default
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






