ចូលរួមបរិច្ចាគទាំងអស់គ្នា! គ្រឹះស្ថានអង្គរ សម្រេចបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំគ្រឹះស្ថានអង្គរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ គ្រឹះស្ថានអង្គរ បានសម្រេចបង្កើត គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំគ្រឹះស្ថានអង្គរ ដែលមានសមាសភាពដូចខាងក្រោម៖

១.អគ្គនាយក ប្រធាន
២.អគ្គនាយករង អនុប្រធាន
៣. ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ សមាជិក
៤. ប្រធានអង្គភាពលក់បណ្ណ សមាជិក
៥.ប្រធានអង្គភាពត្រួតពិនិត្យ សមាជិក
៦. ប្រធានផ្នែករដ្ឋបាល សមាជិក
៧. រជ្ជទេយ្យករបុរេប្រទាន សមាជិក
៨.ប្រធានផ្នែកគណនេយ្យ សមាជិក។
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ គ.ស.អ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
-ផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះឱ្យ គ.ស.អ ដើម្បី គាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា
-រាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូល រួមបរិច្ចាគ រួមមានឈ្មោះ (ភាសាខ្មែរ និងអក្សរឡាតាំង) ភេទ ចំនួនថវិកាបរិច្ចាគ និងលេខទូរសព្ទរបស់សប្បុរសជន (ដូចមានក្នុងតារាងគំរូដែលជូនភ្ជាប់ជាមួយ) មកលេខាដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បី បូកសរុប និងផ្សព្វផ្សាយជាសាធារណៈឱ្យបានទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្ត សាធារណជន និង
–បំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូនិធិគន្ធបុប្ផាកម្ពុជា ៕




ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation