ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការប្រើប្រាស់បណ្ដាញសង្គម Twitter របស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk

    BY Liny Chan July 10, 2023
    សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការប្រើប្រាស់បណ្ដាញសង្គម Twitter របស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើប្រាស់ជាផ្លូវការបន្ថែមនូវគណនី twitter លើបណ្ដាញសង្គមដែលកំពុងប្រើ ដូចជា telegram, YouTube ,TikTok ។

    ក្នុងសេចក្ដីជូនដំណឹងតាមតេឡេក្រាមល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា៖ “សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមានគណនី twitter យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញ telegram, YouTube, TikTok ដែលខ្ញុំកំពុងប្រើ”។ សម្ដេចតេជោបានឱ្យដឹងដែរថា ថ្ងៃស្អែក៩កក្កដា ២០២៣ ខ្ញុំដង្ហែព្រះមហាក្សត្រ ដើម្បីចូលរួម ពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay