ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដី ៥.៨ រិចទ័រ បានវាយប្រហារតំបន់ Iburi របស់ហុកកៃដូ ប្រទេសជប៉ុន

    BY autoadmin February 22, 2019
    រញ្ជួយដី ៥.៨ រិចទ័រ បានវាយប្រហារតំបន់ Iburi របស់ហុកកៃដូ ប្រទេសជប៉ុន

    មានការរញ្ជួយដីដ៏ខ្លាំងមួយនៅ ហុកកៃដូ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរ ឬរបួសឡើយ។ ការរញ្ជួយដីទំហំ ៥.៨រិចទ័រ នេះ បានវាយប្រហារនៅវេលាម៉ោង ៩ និង ២២នាទីយប់។ យ៉ាងណាមិញវាមិនមែនជាសញ្ញាចំពោះរលកស៊ូណាមីនោះទេ ហើយការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល ៣៣ គីឡូម៉ែត្រពីផ្ទៃខាងលើ។ ការរញ្ជួយដីនេះគឺជាចំហាយដែលសេសសល់ពីការរញ្ជួយដីនៅក្រុង Atsuma ដែលជាក្រុងនៅក្នុងតំបន់តែមួយរបស់ ហុកកៃដូ។

    គួរឱ្យដឹងផងដែរថា Atsuma ដែលមានប្រជាជនប្រហែល ៤,៥០០នាក់ ត្រូវបានវាយប្រហារដោយការរអិលបាក់ដីដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៦.៧រិចទ័រ កាលពីខែកញ្ញា ឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង ៤០នាក់ និងរងរបួសប្រហែល ៧៦០នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshihide Suga បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា មិនមានរបាយការណ៍ណាមួយស្តីពីការខូចខាតធំៗទេ ប៉ុន្តែក្រុមការងារបន្ទាន់មួយត្រូវបានបង្កើតឡើងនៅការិយាល័យរបស់នាយករដ្ឋមន្ត្រីដើម្បីជាការបម្រុងទុក៕

    អត្ថបទ៖ លីដា
    ប្រភព៖ japantimes

    Share This Post: