ជនបរទេស២នាក់ ស្នាក់នៅផ្ទះសំណាក់ក្រុងព្រះសីហនុ ស្រែកអោយគេជួយតាមបង្អួចបង្កការភ្ញាក់ផ្អើល ស្មានតែមានរឿងបទល្មើសអី តាមពិតជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកសោះ
- July 10, 2023
ក្រុងព្រះសីហនុ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីបុរស-ស្ត្រី ពីរនាក់ប្តីប្រពន្ធជនជាតិឥណ្ឌូនេស៊ីស្នាក់នៅផ្ទះសំណាក់ម៉ាយ៉ាក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ស្រែកឲ្យគេជួយ ដោយសមត្ថកិច្ចស្មានថា ជារឿងបទល្មើស ហើយភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញនិងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ត្រួតពិនិត្យ។

ក្នុងនោះសមត្ថកិច្ច បានរកឃើញថា ជាករណីជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកចេញមិនរួច មិនមែនជាករណីបទល្មើសអ្វីឡើយ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអន្តរាគមន៍ជួយគាស់ទ្វារបន្ទប់ទឹកយកបុស ស្ត្រី ជនជាតិឥណ្ឌូនេស៊ីនោះចេញពីបន្ទប់ទឹកបានហើយ៕



ប្រភព៖ Huy Bunleng News
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






