ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែកក្កដា អាកាសធាតុអាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ ជាពិសេសនៅលើផ្ទៃសមុទ្រ អាចមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

    BY Khmernote Media July 11, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែកក្កដា អាកាសធាតុអាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ ជាពិសេសនៅលើផ្ទៃសមុទ្រ អាចមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

    ចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្ដាល
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម
    – ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ២៖ តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម
    – ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖ តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ១C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច
    – ពីថ្ងៃទី១៦-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។

    អស្រ័យដូចបានជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay