ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលករចំណាកស្រុកចំនួន ៣០០,០០០នាក់ នៅក្នុងប្រទេសថៃ នឹងត្រូវអនុញ្ញាឱ្យមកលេងស្រុកកំណើតដោយមិនគិតថ្លៃលើទិដ្ឋាការ

    BY autoadmin February 22, 2019
    ពលករចំណាកស្រុកចំនួន ៣០០,០០០នាក់ នៅក្នុងប្រទេសថៃ នឹងត្រូវអនុញ្ញាឱ្យមកលេងស្រុកកំណើតដោយមិនគិតថ្លៃលើទិដ្ឋាការ

    ពលករចំណាកស្រុកជិត ៣០០,០០០នាក់ នៅក្នុងប្រទេសថៃដូចជា៖ កម្ពុជា ឡាវ និងភូមា ត្រូវបានគេរំពឹងទុកថា នឹងមកលេងស្រុកកំណើតក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃ ទី៥ ដល់ ទី៣០ ខែមេសា ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងការងារលោក Adul Sangsingkeo បន្ទាប់ពីកិច្ចប្រជុំនៃអនុគណៈកម្មការគ្រប់គ្រងពលករចំណាកស្រុក និងប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃពុធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបកិច្ចប្រជុំនោះ ពួកគេបានសម្រេចដើម្បីអនុញ្ញាតឱ្យពលករកម្ពុជា ឡាវ និងភូមា ដែលមានទិដ្ឋាការ L-A (មិនមែនជាជនអន្តោប្រវេសន៍) មានសុពលភាពយ៉ាងហោចណាស់ រហូតដល់ថ្ងៃ ទី៣០ ខែមេសា ដើម្បីត្រលប់ទៅផ្ទះវិញក្នុងអំឡុងពេលសង្រ្កានឆ្នាំថ្មីដោយឥតគិតថ្លៃ។

    លោករដ្ឋមន្រ្តីបានបន្ថែមថា ក្មេងដែលមានអាយុក្រោម ១៨ឆ្នាំ ក៏អាចធ្វើដំណើរជាមួយពួកគេទៅស្រុកកំណើតបានផងដែរ។ យ៉ាងណាក៏ដោយលោកបានផ្ដាំថា ប្រសិនបើកម្មករវិលត្រឡប់មកប្រទេសថៃក្រោយពីថ្ងៃ ទី៣០ ខែមេសា ពួកគេនឹងត្រូវបានផ្តល់នូវត្រាទិដ្ឋាការ ដែលមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់នៃទិដ្ឋាការចាស់ ហើយពួកគេត្រូវបង់ថ្លៃឈ្នួលចំនួន ២ពាន់បាត (ជាង ៦០ដុល្លារអាមេរិក)៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: