គួរឱ្យអាណិតណាស់! បុរសពិការភាពផ្នែកបញ្ញាម្នាក់នេះ លេបក្រួស កម្របដប និងកាក់ ដើម្បីរំសាយការថប់អារម្មណ៍របស់គាត់
រឿងរ៉ាវដ៏កម្រមួយនេះ បានកើតលើបុរសវ័យ ៥៤ឆ្នាំ មិនត្រូវបានកំណត់អត្តសញ្ញាណ មកពីប្រទេសកូរ៉េខាងត្បូង ហើយគាត់ជាមនុស្សពិការភាពផ្នែកបញ្ញាទៀតផង។ បុរសម្នាក់នេះត្រូវបានគេរាយការណ៍ថា បានត្អូញត្អែរថា ឈឺពោះ និងត្រូវការជំនួយវេជ្ជសាស្រ្ត។ បន្ទាប់ពីបានទៅជួបគ្រូពេទ្យបុរសនោះត្រូវបានគេរកឃើញថា មានជំងឺប៉ោងពោះ ហើយគ្រូពេទ្យមានអារម្មណ៍ថា មានដុំថ្មរឹងៗនៅពេលប៉ះពោះរបស់គាត់។
បន្ទាប់មកបុរសនោះបានទៅពិនិត្យកាំរស្មីអ៊ិច និងបានរកឃើញថា មានការប្រមូលផ្តុំវត្ថុរឹងដ៏ធំមួយត្រូវបានគេរកឃើញក្នុងពោះវៀនទាំងមូលរបស់គាត់។ ក្រុមគ្រូពេ្យក៏ឆ្ងល់ថា តើរឿងនេះបានកើតឡើងយ៉ាងម៉េចទៅ?! ក្រោយមក បុរសនោះក៏បានសារភាពប្រាប់វេជ្ជបណ្ឌិតថា ជាញឹកញាប់គាត់បានលេបកាក់ និងក្រួស គ្រប់ពេលនៅពេលគាត់មានអារម្មណ៍ថាអន្ទះអន្ទែង។
យ៉ាងណាក៏ដោយវាមិនច្បាស់លាស់ថា តើគាត់អាចលេបវត្ថុទាំងនេះបានយ៉ាងម៉េចនោះទេ។ ដោយគ្មានការពន្យាពេលយូរ គ្រូពេទ្យបានធ្វើការវះកាត់លើបុរស ប៉ុន្តែការវះកាត់លើក ទី១ គឺមិនបានជោគជ័យនោះទេ។ ក្រោយមកក្រុមគ្រូពេទ្យបានប្រើវិធីសាស្ត្រផ្សេងទៀត ដោយវះយកវត្ថុរឹងទាំងនោះម្តងមួយៗ ហើយ ៩ថ្ងៃ ក្រោយមកបុរសម្នាក់នោះក៏បានចាកចេញពីមន្ទីពេទ្យ Inje University Ilsan Paik បន្ទាប់ពីទទួលការវះកាត់បានជោគជ័យ៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz