ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ ថ្លែងអំណរគុណកម្ពុជា ដែលបានជួយសង្គ្រោះជីវិតកូនរបស់គាត់

    BY Khmernote Media July 14, 2023
    ស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ ថ្លែងអំណរគុណកម្ពុជា ដែលបានជួយសង្គ្រោះជីវិតកូនរបស់គាត់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា កុមារាជនជាតិមីយ៉ាន់ម៉ាម្នាក់ ឈ្មោះ អ៊ុង ខាន់ មឿ បានទទួលការវះកាត់ហើយទៅលើជំងឺដ៏កម្រមួយគឺ សេរីរាង្គនៅក្រៅពោះ កាលពីថ្ងៃអាទិត្យមុន នៅកម្ពុជា។

    កុមារាអាយុ២ឆ្នាំរូបនេះ បានទទួលការវះកាត់ ដោយត្រូវបានចំណាយអស់រយៈពេល៥ម៉ោង ក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតឯកទេសកម្ពុជា និងជប៉ុន ខណៈដែលស្តី្រជាម្តាយ បាននិយាយថា ៖ “ខ្ញុំសូមអរគុណណាស់ដែលបានខ្វល់ខ្វាយអំពីប្រជាជនមីយ៉ាន់ម៉ា វាមានន័យខ្លាំងណាស់សម្រាប់ពួកយើង!”។

    សូមបញ្ជាក់ថា កុមារាដ៏តូចម្នាក់នេះបានឆ្លងកាត់ការវះកាត់អស់ជាច្រើនម៉ោង រាងកាយរបស់គេមានសភាពខ្សោះខ្សោយ និងកំពុងសម្រាកនៅក្នុងបន្ទប់ថែទាំក្រោយវះកាត់នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយគេបានធូរស្បើយបន្ថិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គេកំពុងទទួលបានការថែទាំយ៉ាងល្អពីក្រុមគ្រូពេទ្យ និងម្តាយរបស់គេទាំងយប់ទាំងថ្ងៃ។

    ម្តាយរបស់ ខាន់ មឿ បាននិយាយថា ៖ “ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់!ដែលបានជួយកូនប្រុសខ្ញុំ ពួកយើងបារម្ភណាស់ក្នុងការធ្វើដំណើរមកឆ្ងាយពីផ្ទះ។ នៅពេលដែលពួកយើងបានមកដល់ប្រទេសកម្ពុជា មិនថាតែបុគ្គលិកសុខាភិបាលទេ គ្រប់គ្នាដែលបម្រើការតាមផ្នែកនីមួយៗបានមើលថែ និងយកអាសារពួកយើងណាស់! ទោះបីជាពួកយើងមិនចេះនិយាយភាសាខ្មែរក៏ដោយ តែពួកយើងទទួលបានអារម្មណ៍កក់ក្តៅពីប្រជាជនកម្ពុជាពិតមែន! ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា មានកុមារជាច្រើនដែលមានជំងឺ និងកំពុងរងទុក្ខដូចកូនប្រុសខ្ញុំអញ្ចឹងដែរ”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay