ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាគប់កញ្ចក់រថយន្តលើអ្នកដំណើរនៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនបានហើយ

    BY Khmernote Media July 15, 2023
    មុខសញ្ញាគប់កញ្ចក់រថយន្តលើអ្នកដំណើរនៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនបានហើយ

    ខេត្តកំពង់ស្ពឺ៖​ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុខសញ្ញាគប់កញ្ចក់ឡាននៅផ្លូវជាតិលេខ៤ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

    ក្រោមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច នៅថ្ងៃទី១៤ កក្កដា ២០២៣ បានធ្វើការស្រាវជ្រាវមុខសញ្ញាគប់កញ្ចក់រថយន្តពេលយប់ និងបានឃាត់មុខសញ្ញាឈ្មោះ ឆាង ធារ៉ា ហៅង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មកសាកសួរ មុខសញ្ញាខាងលើបានទទួលស្គាល់និងសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់លើរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ចំណុចស្ពាន ស្ថិតក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣។

    តាមសេចក្តីរាយការណ៍ពីអ្នកបើកបររថយន្ដឈ្មោះ ញៀន ឋានសួគ៌ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងមកសមត្ថកិច្ច ថានៅវេលាយប់នោះ មានជនសង្ស័យម្នាក់មានភិនភាគសម្បុរស សក់បះៗ ឈរដោះអាវ រួចបានយកវត្ថុរឹងចោលមកលើរថយន្ដដែលបើកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ចំណុចស្ពានឃុំមហាសាំង។

    មុខសញ្ញាដែលធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តជាមនុស្សប្រើប្រាស់គ្រឿងញៀន ក្រោយការប្រើប្រាស់ បុគ្គលនេះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ។ ករណីខាងលើសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនសាកសួរនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី ​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay