ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងឈៀងម៉ៃរបស់ថៃ នៅតែមានបញ្ហាខ្យល់កខ្វក់រាប់អាទិត្យមកហើយ

    BY autoadmin February 22, 2019
    ទីក្រុងឈៀងម៉ៃរបស់ថៃ នៅតែមានបញ្ហាខ្យល់កខ្វក់រាប់អាទិត្យមកហើយ

    ប្រជាពលរដ្ឋក្នុងឈៀងម៉ៃ នៅតែបន្តរងផលប៉ះពាល់នៃគុណភាពខ្យល់អាកាសមិនល្អ ២សប្ដាហ៍ ជាប់ៗគ្នាមកហើយ។ សម្រាប់កម្រិតគុណភាពខ្យល់អាក្រក់របស់ភាគខាងជើងនៃទីក្រុងឈៀងម៉ៃគឺ ១៧៦ AQI ហើយតំបន់ដែលនៅជុំវិញទីនោះក៏ត្រូវបានគេឱ្យដឹងថា ស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរនៅថ្ងៃនេះ។ ប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរចេញខាងក្រៅ ឬប៉ះពាល់ទៅនឹងស្ថានភាពខាងក្រៅយូរនោះទេ។

    យ៉ាងណាមិញការដុតដំណាំ និងភ្លើងឆេះមួយចំនួន ដែលបានរួមចំណែកដល់វិបត្ដិនៃខ្យល់អាក្រក់ក្នុងទីក្រុងសព្វថ្ងៃក៏ត្រូវបានគ្រប់គ្រង។ ឧទ្ធម្ភាគចក្រជាច្រើនត្រូវបានគេប្រើប្រាស់ ដើម្បីបញ្ឈប់ការដុតភ្លើង និងធ្វើឱ្យការឆេះទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ ការបាញ់ទឹកផ្សេងៗក៏ត្រូវបានគេធ្វើឡើងនៅក្នុងតំបន់ទីក្រុងដើម្បីកាត់បន្ថយឥទ្ធិពលខ្យល់អាក្រក់ PM2.5 នេះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: