ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា
BY Liny Chan
July 18, 2023
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា នេះបើយោងតាមសេចក្ដីសម្រេច ដែលចេញផ្សាយដោយ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ។

នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា «ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា»៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល៖


ប្រភពឯកសារ៖ ក្រសួងព័ត៌មាន